ម៉ូតូបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសបីនាក់រងរបួសធ្ងន់នៅផ្លូវបេតុង៣០ម៉ែត្របុរីសន្តិភាព២បានបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ HONDA CBR ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1633 បុកជាមួយម៉ូតូ HONDA WAVE ពាក់ស្លាកលេខ ភ្នំពេញ 1AD-5306 ពេញទំហឹងបណ្ដាលឲ្យបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសបីនាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩:១៥នាទីយប់ ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង៣០ម៉ែត្របុរីសន្តិភាព២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕