ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដល់ម៉ោង៤រសៀលនេះ រកមិនទាន់ឃើញទីតាំង ដែលឧទ្ធម្ភាគចក្រ បាត់ដាន នៅតំបន់អូរជាំស្លា ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅឡើយទេ

103

ភ្នំពេញ៖ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសពីការបាត់ការទាក់ទងឧទ្ធម្ភាគចក្រមួយគ្រឿង ស្ថិតនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងកោះកុង។

ក្រសួងបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបាត់ដាននេះ គឺជាការហាត់ហ្វឹកហ្វឺន ហើយឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល។

នៅពេលនេះ បណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា៖មកដល់ម៉ោង៤រសៀលនេះ រកមិនទាន់ឃើញទីតាំង ដែលឧទ្ធម្ភាគចក្រ បាត់ដាន នៅតំបន់អូរជាំស្លា ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅឡើយទេ  រសៀលថ្ងៃទី ១៣ កក្កដា ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង