ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត៣គ្រឿងបុកគ្នាបណ្ដាលឲ្យ ​ធ្លាក់​ប្រឡាយ​ ២គ្រឿងចំណែកតៃកុងរថយន្តRAV4 រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

98

ភ្នំពេញ៖បុរសម្នាក់​បេីក​រថយន្ដ​ VIGO ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-9546 បេីក​វ៉ាជែង​ទៅ​បុក​រថយន្ដ​ RAV4 មួយគ្រឿងពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2B-3448 រួច​ខ្ទាត​ទៅប៉ះ​រថយន្ដ​ VISTO មួយគ្រឿងទៀតពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AM-5414 បណ្ដាលឲ្យ​ធ្លាក់​ប្រឡាយ​ រីឯ​រថយន្ត​VIGO បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​ដូច​គ្នា​ ចំណែកតៃកុងRAV4 ដែលម៨នធ្លាក់ប្រឡាយរងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

សមត្ថក៨ច្ចឱ្យដឹងថាឡ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០:២០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង១២ម៉ែត្រ​ សង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​កំពូល​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ទាំង​បីគ្រឿង​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង