ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមលី ធុជ៖ កម្ពុជាមានកិត្ដិយសក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤

56

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់(គ.ជ.អ.ស) បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់

អង្គការសហប្រជាជាតិ(UN-ESCAP) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ។

         កិច្ចពិគ្រោះយោបល់នេះដោយមានចូលរួមពីលោក Hamza Ali Malik នាយកទទួលបន្ទុកផ្នែកគោលនយោ បាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទាន សម្រាប់ការ អភិវឌ្ឍរបស់UN-ESCAP និងលោកស្រី Alissar Chaker តំណាង អង្គការUNDP ប្រចាំកម្ពុជានិងមានការចូលរួមពី ឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN-ESCAP។

       ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហា សេនាតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយ ចីរភាព និងបង្កើនផលិតភាពសេដ្ឋកិច្ច។

     ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា បន្ទាប់ពីការ សម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណនិង យុទ្ធសាស្ត្រចតុកោណ ទាំង ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំកម្ពុជា ឱ្យសម្រេចបាន នូវការផ្លាស់ប្តូរ មុខ មាត់ ថ្មី  គួរជាទីមោទនៈបំផុត។ ឯកឧត្តមបានបន្ថែមថា លើ មូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

    ឯកឧត្តមបានបញ្ជាក់ថា ៖ អស់រយៈពេលជាង១១ ខែ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើម ជាច្រើនជាពិសេស លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាព ការងារ ការដោះស្រាយទំនាស់ សកម្មភាពអាកាសធាតុ និងផ្សេងៗទៀត។ រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាថានឹង “មិនទុកនរណាម្នាក់ចោល” និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់ ក្រុមដែលខ្វះខាត និងងាយរងគ្រោះ ដើម្បីធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវ គៅលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា។

      ឯកឧត្តមបានបន្ថែមថា៖ ដំណាក់កាលទីមួយនៃយុទ្ធ សាស្ត្របញ្ចកោណដែលបាន និងកំពុងអនុវត្ត បានផ្តល់នូវអត្ថប្រយោជន៍ ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរឡើង ស្របតាមគោលដៅរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេច បាននូវឋានៈចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។  សមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន គឺអាស្រ័យដោយ សន្តិភាព និងស្ថិរភាព ដែលបានកសាងឡើង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ជាពិសេសស្ថាប័ននានារបស់អង្គការសហប្រជាជាតិ រួមមាន UN-ESCAP និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផងដែរ។

       ឯកឧត្តម បានអរគុណ ចំពោះអង្គការសហប្រជាជាតិ ជាពិសេសUN-ESCAP និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជា។

       ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាបន្តកិច្ចសហប្រតិ បត្តិការជាមួយ UN-ESCAP ហើយការចូលរួមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០របស់ UN-ESCAP នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងជាពិសេសថា កម្ពុជាបាន និងកំពុងបន្តចូល រួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះ ស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាម កំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង