ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅអូឫស្សីទី១ខណ្ឌ៧មករា,អភិបាលខណ្ឌដឹកនាំពន្លត់

94

ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយចុះអន្តរាគមន៍ភ្លាមៗ ពោលគឺពន្លត់អគ្គីភ័យដែលឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅនៅសង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនភម៉ោងជាង១០ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះហើយក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដោយចុះសហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គីភ័យអូឡាំព្យា ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់អស់ទៅវិញ នៅវេលាម៉ោង១១:៣០នាទី នាថ្ងៃដដែល។

    ចំពោះហេតុការណ៍ខាងលើនេះពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសអ្វីនោះទេ ។ ប៉ុន្តែបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង