ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្ដរមានជ័យ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទកេរ្តិ៍តំណែលដូនតាយើង “ប្រាសាទតាមាន់ និងប្រាសាទតាក្របី” ដោយឥតគិតថ្លៃ

63

ឧត្ដរមានជ័យ៖”ប្រាសាទតាមាន់ និងប្រាសាទតាក្របី” កេរ្តិ៍ដំណែលដូនតាបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ នៅលើទឹកដីខេត្តឧត្តរមានជ័យ ពោរពេញដោយបារមីតេជះខ្លាំងពូកែ។

   ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យមានកិត្តិយសសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទកេរ្តិ៍តំណែលដូនតាយើង “ប្រាសាទតាមាន់ និងប្រាសាទតាក្របី” រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូនចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ។

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានដឹកនាំថ្នាក់ដឹកនាំ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខបងប្អូនកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនចំណុចប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងប្រចាំការការពារបូរណភាពទឹកដីប្រកបដោយឆន្ទៈមនសិការស្នេហាជាតិខ្ពស់បំផុត។

     ឯកឧត្ដមអភិបាលខេត្តថ្លែងក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ និងក្នុងនាមឯកឧត្ដមផ្ទាល់ សូមគោរពដឹងគុណ និងកោតសរសើរដោយស្មោះជូនចំពោះកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ហើយយើងខ្ញុំទាំងអស់គ្នាសូមផ្តល់ការគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង