ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញសេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដោយត្រូវនាំគ្នាធ្វើការ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក

59

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយត្រូវនាំគ្នាធ្វើការ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» និងបង្ហាញពី ចលនាជាតិគាំទ្រខ្លាំងក្លា ចំពោះគម្រោងផ្តល់ផលប្រយោជន៍ ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ «សុខសន្តិភាព» រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖។

អត្ថបទដែលជាប់ទាក់ទង