ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ជាតិ​បង់ក្លាដេស​មួយ​ក្រុម​ឈ្លោះ​ យកកាំបិតចាក់គ្នាបុរសម្នាក់​បាន​ដាច់​ខ្យល់​​ស្លាប់​បន្ទាប់​ពី​បញ្ជូន​មក​មន្ទីរពេទ្យ​

52

ភ្នំពេញ៖ជន​ជាតិ​បង់ក្លាដេស​មួយ​ក្រុម​ឈ្លោះ​ប្រកែក​គ្នា​រឿង​លុយ​រហូត​ឈានដល់​យក​កូន​កាំបិតមុខ​ស្រួច​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​បណ្ដាល​ឲ្យ​បុរសពីរនាក់​រងរបួស​ធ្ងន់​ត្រូវ​បាន​កម្លាំង​ជំនាញ​៧១១​ កងពល​តូច​លេខ​៧០​ បាន​ចុះ​ទៅ​ដឹក​មក​សង្រ្គោះ​ តែ​ជា​អកុសលបុរសម្នាក់​បាន​ដាច់​ខ្យល់​​ស្លាប់​បន្ទាប់​ពី​បញ្ជូន​មក​មន្ទីរពេទ្យ​ ។ចំណែកបុរស​៤នាក់ទៀតត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលត្រពាំង​ក្រសាំង​ដេីម្បី​សួរនាំ​។

   សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៧:១៥នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​ក្នុង​បន្ទប់​ជួលមួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

បច្ចុប្បន្ន​សពរបស់​ជន​រងគ្រោះ​បាន​តម្កល់​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ខាង​មន្ត្រី​ជំនាញ​កោសល្យ​កំពុង​តែ​ត្រួត​ពិនិត្យ​៕

អត្ថបទដែលជាប់ទាក់ទង