ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមU-19កម្ពុជារបូត៣ពិន្ទុក្នុងជំនួបជាមួយ ទីម័រខាងកើតម្សិលម៉ិញ

182

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ ASEAN U19 Boys’ Championship 2024ក្រុមU-19កម្ពុជាបានរបូត៣ពិន្ទុក្នុងជំនួបជាមួយក្រុមទីម័រខាងកើត។

  នេះជាការរកបាន៣ពិន្ទុដំបូងរបស់ក្រុមទីម័រខាងកើតដែលស្ថិតក្នុងពូលAក្រោយការរកបាន ៣គ្រាប់បានយ៉ាងល្អក្នុងវគ្គទី១ ដោយកីឡាករ Canavaro, Bahkito និងកីឡាករ Ribeiro ខណៈ U19 កម្ពុជា រកបានការវាយបកមកវិញ ២គ្រាប់ នៅវគ្គទី២ ដោយកីឡាករ បូរិទ្ធនិងគីមសុង ក្នុងប្រកួតធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo នាទីក្រុង Surabaya ។

ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូលAក្រុមគោព្រៃជំទង់កម្ពុជាU19បានត្រឹមខកចិត្តក្នុងប្រកួតដែលបានចាញ់ក្រុមទីម័រខាងកើត២ទល់៣ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ ដែលមានប្រទេសឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះក្នុងខណៈដែលក្រុមកម្ពុជានៅសល់២ប្រកួតក្នុងការស្វែងរកពិន្ទុក្នុងការចាប់យកឱកាសឡើងវគ្គបន្ត។

ឱកាសស្វែរកពិន្ទុរបស់កម្ពុជាU19គឺជាជំនួបជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅថ្ងៃទី២០ ខែកក្កដានិងជួបជាមួយក្រុមហ្វីលីពីននៅថ្ងៃទី២៣កក្កដាដ្បិតការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ នេះ គឺដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូលហើយក្រុមមានពិន្ទុខ្ពស់ជាងគេពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ពីរប្រកួតចុងក្រោយនេះកម្ពុជាត្រូវកាឈ្នះដាច់ខាតតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង