ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣

41

ភ្នំពេញ៖នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ។

  កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

  ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ដែលនៅក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ជំពូក ក្នុងនោះជំពូកទី១

អំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ,២របៀបរបបប្រជុំរបស់ក្រុមប្រឹក្សា,៣ អំពីដីកានិងសេចក្តីសំរេចនានារបស់ក្រុមប្រឹក្សា,៤ អំពីសិទ្ធិអំណាចនិងកាតព្វកិច្ចរបស់ក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សា,៥ អំពីគណៈកម្មាធិការបស់ក្រុមប្រឹក្សា,៦ អំពីតួនាទី ភារកិច្ចនិងសិទ្ធិប្ររបស់គណៈអភិបាលនិងនាយករដ្ឋបាល,៧ អំពីកំណត់ហេតុនៃកិច្ចប្រជុំ, ៨ អំពីការខកខានមិនបានចូលរួមប្រជុំ,៩ អំពីវិន័យ,១០ អំពីការកែប្រែនិងផ្សព្វផ្សាយ,១១ អំពីអវសានប្បញ្ញាត្តិ។

៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរខែ(១២ខែ) របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ (ឆ្នាំទី១៖ ២០២៤-២០២៥)៕

អត្ថបទដែលជាប់ទាក់ទង