ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមមាន ចាន់យ៉ាដា ៖ ទោះបីជាអ្នកមានឬអ្នកក្រ ការធានានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺជាចំណុចអាទិភាពទី១របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

52

ឧត្ដរមានជ័យ៖ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានថ្លែងថា៖ទោះបីជាអ្នកមាន ឬអ្នកក្រ ការធានានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគឺជាចំណុចអាទិភាពទីមួយរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។

នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមមាន ចាន់យ៉ាដា កាលពីថ្ងៃទី១៨កក្ដដា២០២៤។

ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានថ្លែងបែបនេះខណៈដែលឯកឧត្ដមបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយដាក់ផែនការឱ្យប្រមូលផ្តុំនូវគ្រប់បញ្ហាប្រឈមដែលបានកើតមាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ និងព្រំដែន ដើម្បីធ្វើការដោះស្រាយ ជារួម ធានាឱ្យបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមមានកិត្តិយសសូមប្រកាសជាសាធារណៈជូនដល់បងប្អូនដែលមានបញ្ហានៅក្នុងខេត្តឧត្តរមានជ័យ សូមបើកទទួលនូវគ្រប់សំណូមពរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំបន្ថែមលើយន្តការរដ្ឋបាលដែលមានស្រាប់៕

អត្ថបទដែលជាប់ទាក់ទង