ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់តំណែងស្នងការនគរបាល ខេត្តបាត់ដំបងឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួសឧត្តមសេនីយ៍ទោ សាត គឹមសាន

69

បាត់ដំបង៖ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឯកឧត្ដមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមសុខ លូ អភិបាលខេត្តបាត់ដំបង។

ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។

       លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលផែនអន្ដោប្រវេសន៍។

ក្នុងពិធីនេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ និងលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង