ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៉ី ឡាយ

62

ភ្នំពេញ៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយជាពន់ពេកជាមួយ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារវឌ្ឍនៈ និងអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវឌ្ឍនៈ ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧វស្សា ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង