ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមU-19កម្ពុជាអស់ឧិ៍កាស

90

ភ្នំពេញ៖ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំកម្ពុជាអស់ឧិ៍កាសនៅក្នុងព្រឹត្តិការណ៍

ASEAN U19 Boys’ Championship 2024 ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី០ទល់២នាយប់ថ្ងៃទី២០កក្កដាម្សិលម៉ិញនោះ។

  ទោះជាយ៉ាងណាក៏កម្ពុជានៅសល់មួយប្រកួតទៀតជាមួយមីយ៉ាន់ម៉ាដែលនោះជាការ

ប្រកួតបង្ក្រប់កិច្ចតែប៉ុណ្ណោះទោះចាញ់ឬឈ្នះក៏កម្ពុជាមិនមានឧិ៍កាសដើម្បីឡើងទៅលេងបន្ត

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី រកបាន ៦ពិន្ទុឈរនៅកំពូលតារាង ខណៈក្រុមហ្វីលីពីន និងទីម័រខាងកើត នៅមាន ៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ហើយក្រុមកម្ពុជា នៅបន្តមិនមានពិន្ទុក្នុងតារាងវគ្គសន្សំពិន្ទុពូល A ។

ប្រកួតទី៣ក្នុងពូលAក្រុមU19កម្ពុជាត្រូវជួបជាមួយក្រុមហ្វីលីពីនជាការប្រកួតស្វែងរកពិន្ទុក្នុងព្រឹត្តិការណ៍នេះ តែត្រឹមជាប្រកួតបង្គ្រប់កិច្ចនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ។

ការប្រកួតពានរង្វាន់កម្រិតនេះគឺប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូលដោយក្រុមណាមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

អត្ថបទដែលជាប់ទាក់ទង