ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

49

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១នឹង ៣០នាទី កម្លាំងជំនាញខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ បានធ្វើការបង្ក្រាបជាក់ស្តែង ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ១៣ ក្រុមទី៥ ភូមិ ខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ឋផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់៖

១/ឈ្មោះ អះ អារី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ

២/ ឈ្មោះ សេន មុំ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ (ដែលជាម្ចាស់ផ្ទះលេខ២៧ ផ្លូវ១៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ) ។

សម្ភារៈដកហូត ៖

១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

២.ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ថង់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៣.កញ្ចប់ទំពាំងបាយជូរពណ៌ក្រហមចំនួន៥កញ្ចប់(ជារបស់ជនសង្ស័យឈ្មោះ អះ អារី)

៤.ម៉ូតូម៉ាកHonda Scoopy ពណ៌សលាយផ្កាឈូក ចំនួន០១គ្រឿង ដែលមានផ្លាកលេខភ្នំពេញ 1KO-0694។

៥.ម៉ូតូម៉ាក Honda ១២៥CC ពណ៌ខ្មៅ ចំនួន០១គ្រឿងដែលមានផ្លាកលេខភ្នំពេញ 1FB-1248។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង