ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រកាស Account ផ្លូវការមួយថ្មីទៀត នៅ «threads App» របស់ Meta

33

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាស Account ផ្លូវការមួយថ្មីទៀត នៅ «threads App»។
សម្តេចបានបង្ហោះខ្លឹមសារដូច្នេះថា «សូមស្វាគមន៍មកកាន់ Account ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅ «threads App»
បងប្អូនមួយចំនួនបានដឹងហើយថា Meta/Facebook បានបង្កើតបណ្តាញសង្គមថ្មីមួយទៀតដែល បានដាក់អោយដំណើរការជាផ្លូវការកាលពីថ្ងៃទី 5/7/2023 ដែលមានឈ្មោះថា «threads»។
សម្តេចតេជោមាន Account នៅ threads App ជាផ្លូវការដែលមានឈ្មោះថា Samdech Hun Sen of Cambodia ដោយមាន username : «@hunsencambodia» និង URL : https://www.threads.net/@hunsencambodia
បងប្អូនសាធារណៈជននិងកូនក្មួយ អាច follow បានទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានអំពី សម្តេចតេជោផ្ទាល់ និងអំពីប្រទេសជាតិយើង។
សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសេចក្តីចម្រើន និងបានសប្បាយរីករាយចុងសប្តាហ៍គ្រប់ៗគ្នា»៕

អត្ថបទដែលជាប់ទាក់ទង