ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញទៅចូលរួមអបអរសាទរឯកឧត្ដមថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាននៅប្រទេសថៃ ជាលក្ខណ:គ្រួសារ

34

បាងកក៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅចូលរួមអបអរសាទរឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ ដល់គេហដ្ឋាននៅប្រទេសថៃផ្ទាល់តែម្ដង ជាលក្ខណ:គ្រួសារ និងក្រៅផ្លូវការ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
នៅលើ Facebook,ឯកឧត្ដមហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំ និងទទួលទានអាហារជាលក្ខណៈគ្រួសារដ៏កក់ក្តៅ។ ចំណងគ្រួសារយើងទាំងពីរនៅតែរឹងមាំជានិច្ច។
នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញការអបអរសាទរដល់ថាក់ស៊ីន ស៊ីណាវ៉ាត្រា សូមឱ្យមានសំណាងល្អ និងអបអរសាទរប្អូនស្រី Ong Ing ដែលសំដៅលើលោកជំទាវផែថងថាន ស៊ីណាវ៉ាត្រាដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រថៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ការជួបជុំថ្ងៃនេះ គ្រាន់តែជាបែបលក្ខណៈគ្រួសារប៉ុណ្ណោះ នៅពេលដែលកាលៈទេសៈផ្លូវការមកដល់ វានឹងក្លាយជារឿងមួយផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង