ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

36

ភ្នំពេញ ៖ បុរសជាជនចសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤ វេលាម៉ោង​២និង​៣០នាទីទៀបភ្លឺ នៅចំណុច​​ ផ្លូវបេតុង ក្រុមទី​៨​ ភូមិ​ទួលសងែ្ក សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរៈសេនីយ៌ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ សារ៉ាយ រស្មី អាយុ២៤ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្រុម៥ ភូមិ​ទួលសងែ្ក សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឬស្សីកែវ មុខរបរ មិនពិតប្រាកដ។
លោក វរៈសេនីយ៌ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បន្តថា ៖ សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់។ ទូរសព័្ទ០១គ្រឿងម៉ាកOPPO (ចាស់) ពណ៌ខៀវ។ ប្រអប់ពណ៌សរតូចសម្រាប់ដាក់គ្រឿនញៀនចំនួន០១។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង