ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនពីក្រុមជិះម៉ូតូដេញវាយគ្នាជ្រុលទៅបុករថយន្តមួយគ្រឿងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់​​​

30

ភ្នំពេញ៖កាលពីវេលា​ម៉ោង​៩៖៥០នាទីយប់​ ថ្ងៃ​ទី​២៧ ខែសីហា​ ឆ្នាំ​២០២៤មានយុវជនពីក្រុមជិះម៉ូតូដេញវាយគ្នារហូតបុករថយន្តបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់​​​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ធ្វេីការវាស់វែងយកម៉ូតូរួមទាំងរថយន្តទៅរក្សាទុក​នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី​ ហើយបន្តតាមស្វែងរកចាប់ខ្លួនភាគីដែលបង្កមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង