ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «ហ៊ូ រ៉ុនអេង»ការលើកឡើងខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»

41


ភ្នំពេញ៖អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «ហ៊ូ រ៉ុនអេង» ត្រូវបានឃាត់ខ្លួន, សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។
តាមបណ្តញសង្គម សម្តេចតេជោ បានលើកឡើងថា «គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ»។
សម្តេចបានបន្តថា «អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិន
មានបទល្មើស។ សង្គមសុីវិលឬជនបរទេសឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ»។
សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ ហ៊ូ រ៉ុនអេង ពីបទ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា៖មុនចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអំពាវនាវឱ្យសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង»ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងថា ខុសពីការពិតថា «វៀតណាមចូលដីខ្មែរ»។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានបង្ហាញការបញ្ចេញមតិមិនត្រឺមត្រូវរបស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដែលហ្វេសប៊ុកនេះបានលើកឡើងថា «បង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរយួនគ្រប់គ្រងយូរៗទៅពួក ធ្វើកល្បិចចោទខ្មែរថាជាខ្មាំងឲអ្នកដឹកនាំ ខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅ ជចាយ៉ាងណាកូនៗគួរអាណិតទេ ?»។
សម្តេចបានបញ្ជាក់ថា «ពេល Facebook ខ្ញុំបង្ហោះពីសិល្បករសិល្បការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយ
តបដូចមានភ្ជាប់ជូន។ សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ»។
សម្តេចតេជោ បានបន្តថា «ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល»៕

អត្ថបទដែលជាប់ទាក់ទង