ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនទាន់ទទួលបានព័ត៌មានថាមានពលករកម្ពុជារងគ្រោះ ឬមានបញ្ហានៅឡើយទេបញ្ហាគ្រោះទឹកជំនន់នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ, ត្រឹមថ្ងៃ១៤ កញ្ញា

36


ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្ដីជូនដំណឹងថា ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ដែលកើតឡើងតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នោះ មកដល់ថ្ងៃទី១៤ ខែកញ្ញាម្សិលមិញភាគីកម្ពុជាមិនទាន់ទទួលបានព័ត៌មានថាមានពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយសារគ្រោះទឹកជំនន់នោះនៅឡើយទេ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តឈៀងរ៉ៃ និងបណ្ដាខេត្តផ្សេងៗ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ៕

អត្ថបទដែលជាប់ទាក់ទង