ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត

40

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើក ការដ្ឋាន សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។
មន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងផ្តល់សេវាសុខាភិបាលដ៏សំខាន់មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការកាន់តែច្រើនឡើងលើសេវាសុខាភិបាល មន្ទីរពេទ្យបានពង្រីកហេដ្ឋា រចនា សម្ព័ន្ធ រួមមានការសង់អគារផ្តល់សេវាសុខាភិបាលកាន់តែច្រើន និងបំពាក់បរិក្ខាបម្រើការ ព្យាបាលកាន់តែទំនើបៗផងដែរ។ បើទោះបីមានអគារជាច្រើនត្រូវបានសាងសង់យ៉ាងណាក្តី ក៏មិន ទាន់ឆ្លើយតបនឹងកំណើននៃតម្រូវការផ្នែកសុខាភិបាលនោះដែរ ជាហេតុតម្រូវឱ្យមន្ទីរពេទ្យត្រូវ សាងសង់អគារផ្តល់សេវាសុខាភិបាលបន្ថែម។
អគារទាំង៣ដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ គឺជាអគារផ្តល់សេវាសុខាភិបាល ដ៏ចាំ បាច់ បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យ ដែល បើក ការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ ពី គម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំ រំលស់ របស់ មន្ទីរ ពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ។
អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖
ទី១៖ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុង ការទទួល ពិនិត្យ ព្យាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស ឬគ្លីនិក នៃ សេវាព្យាបាលតាមឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណ ភាពជាមូល ដ្ឋាន ។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។
ទី២៖ អគារចំណត និងរោងជាង នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ មធ្យោបា យធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនិងរោងជាងនេះ មានបណ្តោយ៧២ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ម៉ែត្រក្រឡា។
ទី៣៖ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្ត កម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យ កាល់ ម៉ែត និងបានធ្វើការប្រឹក្សាយោបល់លើបច្ចេកទេសសាងសង់អគារ និងបំពាក់ឧបករណ៍សម្ភារ: ដែលទាមទារបច្ចេកទេសសំណង់ក្រោមដីស្មុគស្មាញតាមនិយាមសកល ដោយសហការជាមួយ អ្នក ជំនាញ ការក្រុមហ៊ុន Archetype និង G.E. HealthCare PTE LTD និងទីភ្នាក់ងារថាម ពល បរមាណូអន្តរជាតិ (IAEA)។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ពិសិដ្ឋសម្រាប់អ្នកជំងឺ ជាពិសេសអ្នកជំងឺមហារីក។
អគារនេះនឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើ ប្រាស់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក។
បន្ថែមលើនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការផលិតឱសថ វិទ្យុសកម្ម បន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមាន បំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ម៉ែត្រ ទទឹង ១១,៧ម៉ែត្រ និងកម្ពស់២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ម៉ែត្រការ៉េ។
សូមបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ និងមានឈ្មោះថា មូលនិធិកាល់ម៉ែត។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ចោល និង បំផ្លាញ ស្ទើរទាំងស្រុង។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជានាពេ លនោះ បានជួសជុល និងបើកមន្ទីរពេទ្យឱ្យដំណើរការឡើងវិញ ដោយមានការជួយឧបត្ថម្ភគាំទ្រពីបណ្ដា ប្រទេសជាមិត្ត។
ក្នុងអំឡុងជាងមួយ ទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចសម្ព័ន្ធ និងសមត្ថភាពធ្វើរោគ វិនិច្ឆ័យ និងផ្តល់ សេវា ព្យាបាលថែទាំ រួមទាំងសេវាឯកទេស របស់មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឈានឡើងជា បន្ត បន្ទាប់ ក្នុងនោះរួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន និងសាងសង់ថ្មីបន្ថែម ដូច ជា មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាល ជំងឺមហារីក អគារសម្ភពសន្តិភាព និងអគារតេជោអភិវឌ្ឍន៍ដែលត្រូវបានសម្ពោធឱ្យដំណើរការ ជា ផ្លូវ ការកាលពីពាក់កណ្ដាល ឆ្នាំ២០២៣ ក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល និងសប្បុរស ជន។
ទន្ទឹមនឹងនេះមន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើប បែប ឌីជី ថល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវារបស់ប្រជាជនក្នុងប្រទេស និងជនបរទេសដែល កំពុងរស់ នៅបំពេញការងារ ឬធុរកិច្ចនៅកម្ពុជា។
គិតត្រឹមខែសីហា ឆ្នាំ២០២៤ មន្ទីរពេទ្យកាល់ម៉ែត មានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារ សរុប ចំនួន ២.១៦១នាក់ (ស្រី ១.១៧៤នាក់) ក្នុងនោះរួមមាន៖ សាស្រ្តាចារ្យ ៤៣នាក់ វេជ្ជបណ្ឌិត ឯក ទេស ៣៦៤នាក់ វេជ្ជបណ្ឌិត ១៣នាក់ ឱសថបណ្ឌិត និងឱសថការីឧត្តម ២១នាក់ គិលានុ បដ្ឋាក-យិកា ៨៥៣នាក់ ឆ្មប ១៨៤នាក់ និងមន្ត្រី-បុគ្គលិកផ្សេងៗ ចំនួន ៦៨៣នាក់៕

អត្ថបទដែលជាប់ទាក់ទង