ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ ប្រវែងជាង៥ពាន់ម៉ែត្រនៅផ្លូវជាតិលេខ៤ និងគម្រោងស្ថាបនាជញ្ជាំងបេតុងប្រឡាយបារាំង

40

ភ្នំពេញ៖ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រគុណ២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី១២និង១៣កញ្ញានេះសម្រេចបានជាង១១ភាគរយហើយ។
មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រគុណ២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែ៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូលខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ នាភូមិសាស្ត្ររាជធានីភ្នំពេញ។
ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រគុណ
២ម៉ែត្រនេះ ជាការដ្ឋានមួយ ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ គ្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា ១១%នៃគម្រោង ។
បន្ថែមពីនេះ ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលនោះ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២៤ គម្រោងនេះ ការដ្ឋានសម្រេចលទ្ឋផលបានប្រវែង ៣២០ម៉ែត្រ ត្រូវជា ៣០.២៧%នៃគម្រោង ។គម្រោងនេះនឹងកាត់បន្ថយបាននូវការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា៖ន ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញត្រូវប្រសិទ្ធនាមឈ្មោះផ្លូវជា “មហាវិថី ស៊ី ជីនពីង” កាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង