ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យជាចោរលួចកោដមាសចំនួន២វត្តបានហើយ

10

កណ្ដាល៖ករណីលួចចោរលួច (កោដ្ឋធ្វើអំពីមាស ) ចំនួន០២លើក ០២វត្ដក្នុងស្រុកអង្គស្នួល ។
ពេលវេលាកើតហេតុ៖ ដឹងបាត់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩:១៥នាទី
កើតហេតុក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្ដព្រៃគោ) ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងវត្តចំបក់មានជ័យ ស្ថិតនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួលខេ
សមត្ថកិច្ចឱ្យដឹងថា៖ជនរងគ្រោះ( ព្រះសង្ឃ០២វត្ដ)
១.ព្រះសង្ឃព្រះនាមជួន ណេម ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ ជាចៅអធិការ គង់នៅវត្តគោសិង្គសាលវ័ន ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
២.ព្រះសង្ឃព្រះនាម ស្ងួន ផន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ជសចៅអធិការ គង់នៅវត្តចំបក់មានជ័យ ស្ថិតនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល (លោកមិនដាក់ពាក្យបណ្តឹង)។
សមត្ថក៨ច្ចបន្តថា៖ជនសង្ស័យ មានតែម្នាក់ឯង
ឈ្មោះ ទី ឌីណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិល្បៈផ្នែកចម្រៀង ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។(ឃាត់ខ្លួនថ្ងៃទី២៦.០៩.២០២៤)។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១.កោដ្ឋធ្វើអំពីមាស ០១ និងព្រះសារីរិកធាតុ ០១គ្រាប់។
២.ម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KI-5419 ។
៣.ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone11 ពណ៌ស្វាយ។
ចំណែកសម្ភារៈបាត់បង់១.កោដ្ឋធ្វើអំពីមាស ០១ (ជនសង្ស័យយកទៅប្រគេននៅវត្ដសន្លុង ស្រុកកណ្ដាលស្ទឹង)។
២.បន្តោងយុថ្កាខ្សែក ធ្វើអំពីមាស០១(លក់នៅខេត្ដសៀមរាប) ។
៣.កោដ្ឋធ្វើអំពីមាស មានដាំត្បូង ០១ និងចិញ្ចៀនមាស ០១វង់ (របស់វត្ដចំបក់មានជ័យ) ។
បើតាមការស្រាវជ្រាវសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល សហការជានមួយកម្លាំងអធិការក្រុងតាខ្មៅ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ទី ឌីណាក់ បានបន្ទាប់ពីសួរចម្លើយជនសង្ស័យបានសារភាពដូចខាងក្រោម៖លើកទី១៖ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី ខ្លួនបានចូលធ្វើសកម្មភាពលួច របស់មានតម្លៃនៅវត្តចំបក់មានជ័យ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លួចបានកោដ្ឋធ្វើអំពីមាស ០១ និងចិញ្ចៀនមាស ០១វង់ បានយកទៅលក់ក្នុងផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាក់៣,២៥៩$ (បីពាន់ពីររយហាសិបប្រាំបួនដុល្លារ)។ ចំណែកចិញ្ចៀនមាសយកទៅលក់នៅខេត្តសៀបរាប បានប្រាក់ចំនួន១៣០$ (មួយរយសាមសិប) សរុបទាំងអស់៣,៣៨៩$ (បីពាន់បីរយប៉ែតសិបប្រាំបួនដុល្លារ)។
លើកទី២៖ កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី ខ្លួនបានចូលធ្វើសកម្មភាពលួចនៅក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្តព្រៃគោ) ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយលួចបានកោដ្ឋធ្វើអំពីមាសចំនួន០២ និងបន្តោងខ្សែក ០១ ធ្វើអំពីមាសមួយ។ ដោយមានចិត្តស្រលាញ់ជនសង្ស័យក៏បានរក្សាកោដ្ឋទាំង០២ ដើម្បីដុតធូកបូជានៅបន្ទប់ជួលរបស់ខ្លួនអស់រយៈពេល០១សប្តាហ៍ តែពេលដេកលក់តែងតែយល់សប្តិអាក្រក់ៗពេក ក៏បានសម្រេចចិត្តយកទៅប្រគេននៅវត្តសន្លុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ០១កោដ្ឋ និងទៅប្រគេននៅវត្តចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ០១កោដ្ឋ។ ចំណែកបន្តោងខ្សែកមួយធ្វើអំពីមាស មួយនោះបានយកទៅលក់នៅខេត្តសៀមរាប បាន ប្រាក់ចំនួន២៨០$។
ចំពោះប្រាក់ដែលខ្លួនលក់គ្រឿងមានតម្លៃទាំងអស់នោះបានចាយវាយអស់ហើយ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង