ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិបាលខេត្តកណ្ដាលគួច ចំរើន អំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលនេះទឹកកំពុងហក់ឡើងខ្លាំង

22

ខេត្តកណ្តាល ៖ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តខណៈពេលទឹកជំនន់ទឹកភ្លៀងកំពង់ឡើងខ្លាំងនេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល បានផ្ញើសារជាសំឡេង នៅក្នុងបណ្តាញឆាណែលតេឡេក្រាម របស់ឯកឧត្ដម នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះថា ដោយពិនិត្យទៅលើស្ថានភាពរងគ្រោះ នៃការលង់ទឹក បណ្តាលឱ្យមានមនុស្សស្លាប់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។

ក្នុងសារសម្លេងរបស់ឯកឧត្ដមអភិបាលខេត្តនាថ្ងៃទី១តុលា២០២៤នេះបានធ្វើការអំពាវនាវដល់លោកឪពុក អ្នកម្តាយ អាណាព្យាបាល ដែលមានកូនតូច ឬយុវ័យដែលមានទីលំនៅតាមមាត់ទឹក មាត់ព្រែក ទាំងឡាយ សុំបង្កើនការយកចិត្តទុកដាក់ ព្រោះក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ សង្កេតឃើញថា មានកូន ចៅ ប្រជាពលរដ្ឋរបស់យើង បានលង់ទឹកបណ្តាលឲ្យស្លាប់ ចំនួន ៧នាក់ រួចមកហើយ បណ្តាលមកពីរអិលធ្លាក់ចូលក្នុងព្រែក ប្រឡាយ ដែលមានទឹកហូរខ្លាំង ខ្លះដើរកម្សាន្តតាមមាត់ប្រឡាុយទឹក បណ្តាលឲ្យធ្លាក់ចូលទឹកលង់ស្លាប់។

     ឯកឧត្តមអភិបាលបន្តថា ផ្អែកទៅលើស្ថានភាពបែបនេះ ជាគ្រោះថ្នាក់ដែលបានឆក់យក អាយុជីវិតកូនចៅរបស់បងប្អូនប្រជាពលរដ្ឋយើងភ្លាមៗ ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់បែបនេះ សូមឱ្យលោកឪពុក អ្នកម្តាយ អាណាព្យាបាល ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់ អប់រំណែនាំដាស់តឿនទៅដល់កូនៗ ចៅៗ នឹងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការមើលថែកូនចៅតូចៗ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹក ដែលកំពុងតែជន់លិចនេះ សុំឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ពិសេសសុំប្រុងប្រយ័ត្ន និងចៀសឱ្យផុត ពីគ្រោះថ្នាក់នេះ ព្រមទាំងសូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង