ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ ថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែល ត្រូវបានបិទបញ្ចប់ ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមធំ

20

ហ្ស៊េរុយសាឡិម៖អ៉ីរ៉ង់ នៅព្រឹកថ្ងៃពុធ ទី២ ខែតុលានេះបាននិយាយថាការវាយប្រហារដោយមីស៊ីលរបស់ខ្លួនលើអ៉ីស្រាអែល បានបិទបញ្ចប់ហើយ ខណៈទាំង អ៉ីស្រាអែល និងសហរដ្ឋអាមេរិក គំរាមសងសឹកទីក្រុងតេហេរ៉ង់ នៅចំពោះមុខការភ័យខ្លាចពីហានិភ័យនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ សហរដ្ឋអាមេរិក បាននិយាយថាខ្លួននឹងធ្វើការជាមួយអ៉ីស្រាអែល ដើម្បីឱ្យអ៉ីរ៉ង់តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម សម្រាប់ ការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃអង្គារ។ នៅឯខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឯណោះវិញ កិច្ចប្រជុំបន្ទាន់មួយត្រូវធ្វើឡើងនៅថ្ងៃពុធ សប្ដាហ៍នេះ(ម៉ោងនៅញូវយ៉ក) ស្របពេលសហភាពអឺរ៉ុបអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X នៅព្រឹកថ្ងៃពុធ ទី២ ខែតុលានេះ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានគូសបញ្ជាក់ថា អ៉ីរ៉ង់ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅការសងសឹកណាមួយពីសំណាក់អ៉ីស្រាអែល។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់កាលពីយប់ថ្ងៃអង្គារម្សិលមិញ បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់លើអ៉ីស្រាអែល តែមិនមានសេចក្ដីរាយការណ៍ពី ជនរងគ្រោះនៅលើទឹកដីអ៉ីស្រាអែលនៅឡើយទេ។ អ៉ីរ៉ង់បាននិយាយថាការវាយប្រហាររបស់ខ្លួនមានលក្ខណៈការពារខ្លួនសុទ្ធសាធ ហើយគោលដៅលើមូលដ្ឋាន យោធាអ៉ីស្រាអែល ដោយក្នុងនោះមូលដ្ឋានយោធាអ៉ីស្រាអែលចំនួន៣ គឺជាគោលដៅនៃការវាយប្រហារ៕

អត្ថបទដែលជាប់ទាក់ទង