ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំ នៅវត្ត ហរិរក្សរាជិនី ហៅវត្តវាំងចាស់

15

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្ស រា ជិ នី ហៅវត្តវាំងចាស់ ស្ថិតនៅក្រុងឧដុ ង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជាការកត់សម្គាល់រៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត តែងតែអញ្ជើញចូល រួមបុណ្យភ្ជុំ ដែលហៅថាថ្ងៃឆ្លងបិណ្ឌមិនដែលខកខានឡើយនៅទីអារាម វត្ត វាំង ចាស់នេះ។ សម្រាប់បុណ្យភ្ជុំឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចូលរួមបុណ្យភ្ជុំនៅវត្តចំពុះក្អែកជំនួសវិញ ហើយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញទៅវត្តវាំងចាស់។

ក្នុងពិធីបុណ្យភ្ជុំនាព្រឹកមិញនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះព្រះ ពុទ្ធអង្គ និងព្រះរតនត្រ័យ និងនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រ គេ នព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មាន មា តាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅហើយ ជាពិសេសឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវប ច្ច័ យ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការជាពុទ្ធបរិស័ទ បានអញ្ជើញទៅថ្វាយ ទៀន ធូប ផ្កាភ្ញី ចំពោះ ព្រះពុទ្ធបដិមា ឧទ្ទិសកុសល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេ ស ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និ ង អញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមាន គុណបំណាច់ក្នុងការការពារ ជាតិមាតុភូមិ ។

គួរបញ្ជាក់ដែរថា ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅ នឹ ង ប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែ ន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យា ង ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងទៀតដើម្បីរក្សាបាននូវ ទីតាំងប្រវត្តិសាស្ត្រ និង វ ប្ប ធម៌ សម្រាប់ ការសិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។ វត្តវាំងចាស់មាននាម ដើ ម ថា វត្តហរិរក្សរាជិនី ចំណេរក្រោយមក វត្តនេះត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចា ស់ ត រៀងមក ។ នាសម័យដើម វត្តនេះ មានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភា សា បា លី និងសម្រាយ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ រប ស់ព្រះមហាក្សត្រខ្មែរ ប៉ុន្ដែ វត្ថុបុរាណ និងសមិទ្ធផលទាំងឡាយ នៅក្នុងទីអារាមនេះ ត្រូវ បា ន បាត់បង់អន្ដរាយអស់ ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរបានដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះ មា ន តែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ ស ម្ដេ ច តេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បា ន ដឹក នាំ កសាង ទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ដោយកសាងសមិទ្ធផលថ្មីៗ បានរីកចម្រើន គួរ ជា ទីចាប់អារម្មណ៍បំផុត ។ សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប ណ្ឌិ ត បានដឹកនាំកសាង នៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧប ដ្ឋា នសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រម ទាំ ង សមិទ្ធផលនានា ជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ៕

អត្ថបទដែលជាប់ទាក់ទង