ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាល​រាជធានី​ភ្នំពេញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង​”​ , ទស្សនា​ការ​រៀបចំផ្លូវ​រថភ្លើង​ Tramway

19

ក្រុងប៉ារីស៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ​ដឹកនាំដោយឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​និងជា​អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រេីប្រាស់​ភាសា​បារាំង​ AIMF អញ្ជេីញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង​”​ ថ្ងៃទី២-៣​ ខែតុលា​ ឆ្នាំ២០២៤​ នៅសាលមហោស្រព​កុងកដ​ (théâtre de la Concorde)។
បើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី៤តុលា២០២៤នេះថា៖ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រៀបចំ​ទីក្រុង​ប្រេីប្រាស់​ភាសា​បារាំង​AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០២៤​នោះដែរ គណះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជេីញចូលរួមធ្វេីបទបង្ហាញ​ ​និងចែករំលែកបទពិសោធន៍​​ជាមួយទីក្រុងនានា​ ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង​ AIMF លេីប្រធានបទ”តេីធ្វេីដូចម្ដេចដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង​ និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថានៅថ្ងៃដដែលនោះតបតាម​ការ​អញ្ជើញ​របស់​លោកជំទាវ​ អាន​ អ៊ីដាល់ហ្គោ​ Ann HIDALGO កាលពីរសៀល​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ និង​សហការី​បាន​អញ្ជើញ​ទស្សនា​ការ​រៀបចំផ្លូវ​រថភ្លើង​ Tramway នៅស្ថានីយ Porte de Clichy ដែល​សាលា​ក្រុង​ប៉ារីស​បានធ្វើ​ឡេីង​​សម្រាប់​ទទួលគណះ​ប្រតិភូ​កីឡា​អូឡាំពិក​នាពេល​ថ្មីៗ​នេះ​។ ក្នុង​ពេល​នោះដែរ​ឯកឧត្ដម​អភិបាល​រាជធានីនិង​សហការី​បាន​ឡេីង​ជិះ​រថភ្លើង​ Tramway នេះសាកល្បង​ពី​ស្ថានីយ​ Porte de Clichy ទៅដល់​ស្ថានីយ​ចុងបញ្ចប់​Porte Dauphine​ អមដោយ​ការពន្យល់​អំពីលក្ខណះ​បច្ចេកទេស​ និង​តម្រូវ​ការ​នៃ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​ពី​អ្នក​ជំនាញ​ការ​បារាំង​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង