ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រូ ហែម ស៊ី ណាត វ័យ ៥៨ឆ្នាំ នៅ តែ បន្ត ក្តី ស្រមៃ មកប្រឡងសញ្ញាបត្រ បាក់ឌុប ទោះបីជាបរាជ័យ ២ ដង រួចមកហើយក្តី !

11

ភ្នំពេញ៖អ្នកស្រី ហែម ស៊ី ណាត វ័យ ៥៨ ឆ្នាំ ដែលជាបេក្ខភាពប្រឡងបាក់ឌុបចាស់ជាងគេនៅតែបន្តក្តីស្រមៃ មកប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ( បាក់ ឌុ ប ) ទោះបីជាអ្នកស្រីបានទទួលបរាជ័យ២ដងរួចហើយ។
រយៈពេល ១ ឆ្នាំបានកន្លងទៅ នេះ អ្នកស្រី បាន រៀនសូត្របាន ច្រើនរៀន ថ្ងៃ មិនគ្រប់ រៀន យប់ បន្ថែម ដោយ ថ្ងៃ រៀន ធ្វើ លំហាត់ កិច្ចការ ផ្ទះ និង ពេល យប់ រៀន តាម អន ឡាញ ដើម្បី ពង្រឹង លើ មុខ វិជ្ជា ដែលជួបឧបសគ្គ និង ធ្វើ ទៅ មិន បាន ល្អ នោះ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ដោយសារតែមានក្តីស្រមៃចង់បានសញ្ញាបត្រធ្វើជាគ្រូបង្រៀន អ្នកស្រីហែម ស៊ីណាត ដែលមានវ័យ ៥៨ ឆ្នាំ គឺជាបេក្ខជនដែលមានវ័យចំណាស់ជាងគេក្នុងចំណោមបេក្ខជនជាង១៣ ម៉ឺននាក់ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង សម័យ ប្រឡង ០៨ តុលា ២០២៤។
មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្ននេះ អ្នកស្រី ហែម ស៊ី ណាត មានមុខរបរជាគ្រូបង្រៀនអក្ខរកម្មអប់រំក្រៅប្រព័ន្ធ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាគ្រូជាប់កិច្ចសន្យារបស់ក្រសួងអប់រំយុវជន និងកីឡា។ អ្នកស្រីបានបង្រៀនអក្ខរកម្មមនុស្សចាស់នៅក្នុងភូមិថ្មរមៀលខាងកើត ខេត្តបន្ទាយមានជ័យ។
គួរជម្រាបផងដែរថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ពោលគឺ «អ្នកចេះជាប់»៕

អត្ថបទដែលជាប់ទាក់ទង