ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការជាន់ខ្ពស់ជប៉ុន សម្រេចថា ការហាមឃាត់សញ្ជាតិពីរ គឺស្របតាមរដ្ឋធម្មនុញ្ញ

17


តូក្យូ៖តុលាការជាន់ខ្ពស់ជប៉ុន នៅថ្ងៃសុក្រនេះបានសម្រេចថា ការហាមឃាត់សញ្ជាតិពីរ គឺស្របតាមរដ្ឋធម្មនុញ្ញ ដោយបានច្រានចោលបណ្តឹង របស់ពលរដ្ឋអាមេរិក ដើមកំណើតជប៉ុនម្នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Kyodo នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ដើមបណ្តឹង អាយុ ៧៧ឆ្នាំ បានអះអាងថា ច្បាប់សញ្ជាតិរបស់ជប៉ុន ដែលតម្រូវឱ្យពលរដ្ឋជ្រើសរើសសញ្ជាតិមួយ គឺរំលោភលើសិទ្ធិមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានសម្រេចថា ច្បាប់នេះគឺសមហេតុផល និងមានគោលបំណងការពារផលប្រយោជន៍របស់ប្រទេសជប៉ុន។ ដើមបណ្តឹង បានប្រកាសថា នឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល។
កាលពីឆ្នាំមុន តុលាការកំពូលជប៉ុន ក៏បានច្រានចោលបណ្តឹងស្រដៀងគ្នានេះ ដែលដាក់ដោយពលរដ្ឋជប៉ុន ៨នាក់ ដែលរស់នៅអឺរ៉ុប។ ការសម្រេចចិត្តនេះ បង្ហាញថា ជប៉ុននៅតែរក្សាជំហររបស់ខ្លួន ក្នុងការហាមឃាត់សញ្ជាតិពីរ៕

អត្ថបទដែលជាប់ទាក់ទង