ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាចម៌គោអីទៀតបើ! លោក Netanyahu ជំរុញឱ្យ UN ជម្លៀសកងរក្សាសន្តិភាព ចេញពីតំបន់ប្រយុទ្ធនៅលីបង់

11

ហ្សេរុយសាឡឹម៖នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះបានជំរុញឱ្យអង្គការសហប្រជាជាតិ ជម្លៀសកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជតិនៅលីបង់ ដែលហៅកាត់ថា UNIFIL ចេញពីតំបន់ប្រយុទ្ធ នៅភាគខាងត្បូងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Netanyahu បាននិយាយថា យោធាអ៊ីស្រាអែល បានស្នើសុំឱ្យអង្គការសហប្រជាជាតិ ជម្លៀសកងទ័ពម្តងហើយម្តងទៀត ដោយបន្ថែមថា វត្តមានរបស់ពួកគេ បានធ្វើឱ្យពួកគេក្លាយជាចំណាប់ខ្មាំង របស់ក្រុមហេសបូឡា។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពយ៉ាងហោច ៥នាក់ បានរងរបួស ខណ ៈអ៉ីស្រាអែលកំពុងពង្រីកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ UNIFIL បានចោទប្រកាន់យោធាអ៉ីស្រាអែលថាមានចេតនាវាយប្រហារលើទីតាំងឈរជើងរបស់ខ្លួន។
ប្រទេសជិត ៤០ រួមមានទាំងកម្ពុជា ដែលបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ បាននិយាយ កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលាថាពួកគេថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្មីៗនេះលើកងកម្លាំងរក្សាសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង