ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទពីខណ្ឌទួលគោក ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យបាន២នាក់

11

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើផ្លូវជាតិលេខ៥ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យទាំង២បាក់ ៖ ១.ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ ២.ឈ្មោះ ហ៊ុន សេង ហៅ សេង អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿង Suzuki Nex ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-4643 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone11 ពណ៌ស (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់យក)។
ជនរងគ្រោះឈ្មោះ ផាន គីមហួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់បន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង