ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅអ៊ីស្រាអែល សម្លាប់ប៉ូលិសម្នាក់ មុនពេលត្រូវបានបាញ់សម្លាប់

22


តេលអាវីវ៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើរថយន្ត នៅលើផ្លូវហាយវេមួយក្បែរទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយបានសម្លាប់ប៉ូលិសម្នាក់ និងរបួសមនុស្សបួននាក់ មុនពេលត្រូវបានបាញ់សម្លាប់ដោយអ្នកដំណើរម្នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ខ្មាន់កាំភ្លើងបានដើរទៅជិតផ្លូវហាយវេ ហើយបានបាញ់ប៉ូលិសម្នាក់មុននឹងបន្តបាញ់រះទៅលើរថយន្តផ្សេងទៀត។ ជនស៊ីវិលម្នាក់ដែលមានអាវុធ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណ ឬសាវតាររបស់ខ្មាន់កាំភ្លើងនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង