ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអតីតទាហានផ្កាយ២ សូ ចាន់សឿន នៅក្នុងសំណុំរឿង «បរិហារបង្កាច់កេរ្តិ៍» ហើយមិនព្រមសងសំណងជំងឺចិត្ត២០លានរៀល

12


ភ្នំពេញ៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់អតីតទាហានផ្កាយ២ម្នាក់ឈ្មោះ សូ ចាន់សឿន នៅចំណុចផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពាក់ព័ន្ធនៅក្នុងសំណុំរឿង«បរិហារបង្កាច់កេរ្តិ៍» ហើយមិនព្រមសងសំណងជំងឺចិត្ត២០លានរៀល។ ការចាប់ខ្លួនធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ការចាប់ខ្លួនទណ្ឌិតរូបនេះ ដើម្បីអនុវត្តបង្ខំរូបកាយដើម្បីទារប្រាក់សំណងជម្ងឺចិត្តចំនួន ២០,០០០,០០០រៀល តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០៧២ អយទ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ចេញដោយលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។
បច្ចុប្បន្នជននេះ កំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា អតីតមន្រ្តីយោធារូបនេះ ត្រូវបានជនរងគ្រោះ ដាក់ពាក្យបណ្តឹងដោយចោទពីបទ «បរិហារបង្កាច់កេរ្តិ៍» រហូតតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៨ខែ និងបង្គាប់ឲ្យសងជំងឺចិត្តចំនួន២០លានរៀល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រៅពីសំណុំរឿងខាងលើនេះ អតីតមន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា ក៏ត្រូវបានស្រ្តីម្នាក់បានប្តឹងដោយចាប់បង្ខំាង និងប្រើហិង្សាយ៉ាងធ្ងន់ធ្ងរកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាត់ទោស និងដាក់ពន្ធនាគារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង