ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ដល់ម៉ូតូ ថវិកា និងអាហារូបករណ៍ ជូនយុវតីប្រឡងបាននិទ្ទេស A ដែលមានជីវភាពក្រីក្រនៅស្រុកព្រះស្តេច ខេត្តព្រៃវែង

24

ព្រៃវែង៖ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A រស់នៅក្នុងគ្រួសារក្រីក្រលំបាក មានឪពុកជាអ្នកឡើងត្នោត និងម្ដាយជាអ្នកដើរដកព្រលឹត។

អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ត្រូវបានឯកឧត្ដមបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង នាំយកទៅប្រគល់ជូនយុវតី វុទ្ធ ម៉ាលី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អំណោយទាំងនោះរួមមាន ម៉ូតូ១គ្រឿង គ្រឿងឧបភោគបរិភោគ ថវិកា១លានរៀល និងបានផ្តល់អាហារូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបំពេញក្តីស្រមៃក្មួយស្រីផងដែរ។

សូមជម្រាបថា យុវតី វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្ថិតនៅឃុំរាប៕

អត្ថបទដែលជាប់ទាក់ទង