រដ្ឋបាលរាជធានីសម្រុកជួសជុលផ្លាស់ប្តូរសម្ភារថ្មីរបស់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ ,សួនកុមារមុខវត្តបុទុមវតីឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូកនាពេលខាងមុខ
ភ្នំពេញ៖ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកទូកនាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងមមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរថ្មីសម្ភារ កុមារលេង ដោយកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជួសជុល ផ្លាស់ប្តូរថ្មីសម្ភារ កុមារលេង ដោយធ្វើការកែលម្អរ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងពិធូបុណ្យ។
មន្ត្រីដដែរបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះកន្លងមក សម្ភារសម្រាប់ក្មេងលេងមានការសឹករិចរិលដូចជាបាដាងដុំបង្វិល និងរបករបេីកថ្នាំជាដេីមដែលត្រូវធ្វេីការផ្លាស់ប្ដូរថ្មី និងជួសជុលផ្នែកខ្លះ ព្រមទាំងលៀងសម្អាតបាញ់ថ្មាំឡេីងវិញឱ្យបានស្អាតនិងមានសោភណ្ឌភាពដូចថ្មី។
មន្ត្រីជំនាញខាងលើបានបញ្ជាក់ទៀតថា ការងារជួសជុល ផ្លាស់ប្តូរថ្មីសម្ភារកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ខែតុលា២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។
គួរបញ្ជាក់ថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំហើយ ហើយក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញមានការជួសជុលជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំ២០២៤នេះជួសជុលលក្ខណៈធំដែលកន្លែងខ្លះត្រូវរេីចេញនិងតម្លេីងថ្មីតែម្តង៕