បន្ថយស័ក្ដិនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣នាក់ មកត្រឹមស័ក្ដិពលបាលត្រី ដែលជាស័ក្ដិតូចបំផុតក្នុងជួរនគរបាល
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបន្ថយឋានន្ដរស័ក្ដិនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣នាក់ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី ដែលជាស័ក្ដិតូចបំផុតក្នុងជួរនគរបាលជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលទើប ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។