ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា ប្រកាសទទួលស្គាល់ឯកឧត្ដមហ៉ឺ វីរៈ ជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ជំនួសសម្ដេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព

19

ភ្នំពេញ៖សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចេញប្រកាសទទួលស្គាល់ជាផ្លូវការ ឯកឧត្ដម ហ៉ឺ វីរៈ ជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ជំនួសសម្ដេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាព។ នេះបើតាមសេចក្ដីប្រកាសដែលទើបទទួលបាននៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងប្រកាសដដែលនេះ បានកំណត់ថា នៅពេលប្រកាសទទួលស្គាល់ហើយនោះ ឯកឧត្ដម ហ៉ឺ វីរៈ អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕

អត្ថបទដែលជាប់ទាក់ទង