ការបែកធ្លាយឯកសារសម្ងាត់ និយាយពីតំបន់ហ្កាហ្សា សង្ស័យជាប់ពាក់ព័ន្ធនឹងជំនួយការលោកNetanyahu
ហ៊្សេរុយសាឡិម៖ ការបែកធ្លាយឯកសារនិយាយពីតំបន់ហ្កាហ្សា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងជំនួយការ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើឱ្យនយោបាយអ៉ីស្រាអែលមានភាពរង្គោះរង្គើ ហើយបង្កការខឹងសម្បារកាន់តែខ្លាំង ពីគ្រួសារចំណាប់ខ្មាំង ដែលបន្តស្ថិតនៅក្នុងដៃក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Netanyahu បានបដិសេធរាល់កំហុសឆ្គង ពីបុគ្គលិកការិយាល័យរបស់លោក ហើយនិយាយថា លោកដឹងដំណឹងបែកធ្លាយឯកសារនោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។ អ្នកជាប់ សង្ស័យ ៤នាក់ គឺម្នាក់ ជា អ្នក នាំ ពាក្យ ស្ថិតក្រោមឱវាទរបស់ លោក Netanyahu និង ៣នាក់ទៀតជា សមាជិក នៃ ស្ថាប័ន សន្តិសុខ ។ អ្នកទាំង ៤មិន អាច ទាក់ ទង សុំ ការ អត្ថាធិប្បាយ បាន ទេ។
អត្ថបទចុះផ្សាយផ្តាច់មុខ ដោយកាសែត Haaretz បានគូសបញ្ជាក់ អំពីយុទ្ធសាស្ត្រចរចារបស់ក្រុមហាម៉ាស។ នៅពេលនោះ សហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប កំពុងសម្រុះសម្រួលកិច្ចចរចាបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស ដែលរួមមានកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សាផងដែរ។ ប៉ុន្តែ កិច្ចចរចា គ្មានភាពរីកចម្រើនទៅមុខទេ ហើយអត្ថបទ ដដែលនោះ បានលើកឡើងនូវសំណួរជា ច្រើន ជុំវិញ ការ ចោទ ប្រកាន់ របស់ លោក Netanyahu ប្រឆាំង ក្រុមហាម៉ាស ដែលជាហេតុធ្វើឱ្យកិច្ចចរចា ត្រូវជាប់គាំង។
គួរបញ្ជាក់ថា ការធ្វើឱ្យបែកធ្លាយនូវឯកសារសម្ងាត់បែបនេះ ត្រូវបានចៅក្រមនៃតុលាការស្រុក Rishon Le-Zion និយាយ ថា អាច ប៉ះពាល់ ដល់ កិច្ច ខិតខំ ប្រឹងប្រែង ដើម្បី ដោះលែង ចំណាប់ខ្មាំង ខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបង្កហានិភ័យដល់ប្រភពព័ត៌មាន៕