ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណឹងរីករាយផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមពេលនេះអាចធ្វើដំណើរ, ដឹកជញ្ជូនទំនិញ បានហើយក្រោយមន្ទីរសាធារណការ ខេត្តព្រះវិហារជួសជុលរួច

42

ព្រះវិហារ៖លោកសំ លាងទ្រីប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ថា៖បច្ចុប្បន្ននេះ ផ្លូវដែលគ្រប់គ្រងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហាតត្រូវបានជួសជុលរួចរាល់ ១០០% ហើយ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលក្រួសក្រហមពេលនេះប្រជាពលរដ្ឋអាចធ្វើដំណើរ, ដឹកជញ្ជូនទំនិញ បានងាយស្រួល ឆាប់រហ័សឡើងវិញ ក្រោយពីទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ហូរច្រោះ ដាច់ដោយអន្លើៗហើយពិបាកខ្លាំងក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ មួយរយៈកាលកន្លងមក។

លោកប្រធានបន្តថា៖ថ្មីៗនេះក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ព្រះវិហារ បានធ្វើសកម្មភាពសម្អាតរុក្ខជាតិសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២ ពីព្រំប្រទល់ស្រុករវៀង ដល់ស្រុកជាំក្សាន្ត។ក្នុងនោះដែរក្រុមការងារធ្វើសកម្មភាពថែទាំប្រចាំសម្អាតរុក្ខជាតិសងខាងផ្លូវ កាត់ស្មៅ ដោយម៉ាស៊ីនស្វ័យប្រវត្តិ(ត្រាក់ទ័រ)លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៨២+៣០០ ដល់គ.ម២៣៧+៧៦០ ប្រវែងសរុប១៥៥.៤៦Km ពីស្រុករវៀង ដល់ស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅតាមដងផ្លូវ។

លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើកំណាត់ផ្លូវនានាត្រូវបើកបរដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ នាំមកនូវសេចក្តីសុខដល់ខ្លួនយើង ក្រុមគ្រួសារ របស់ខ្លួនក៏ដូចអ្នកដ៍ទៃ និងសង្គមជាតិយើងដែរ៕

អត្ថបទដែលជាប់ទាក់ទង