ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី សាម៉េត ហៅគ្រូមា ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

26

ភ្នំពេញ៖លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។
សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យចូល។ បន្ទាប់មកលោកត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង