ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីធ្វើការជួសជុលកែលម្អសួនច្បារនិងរូបសំណាកសម្តេចសង្ឃរាជជួនណាត,លាបថ្នាំតាមរបាំងចែកទ្រូងផ្លូវ គំនូសចរាចរណ៌ ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

16

ភ្នំពេញ៖ជាការលេីកកម្ពស់ សោភណ្ឌភាព រាជធានីភ្នំពេញ ឱ្យ កាន់តែស្រស់ស្អាត និងទាក់ទាញ ទេសចរណ៌ក្នុង រយៈពេល កន្លងមកនេះរដ្ឋបាល រាជធានីភ្នំពេញ បាន និងកំពុងមមាញឹក ក្នុងការ ជួសជុល តុបតែង កែលម្អ វិមានឯករាជ្យសួនច្បារ សួន កម្សាន្ត សួនកុមារ ជួសជុល កែលម្អ លាប ថ្នាំ តាមគុលឈេី តុបតែង ភ្លេីង ពណ៌តាមដេីមឈេី ព្រមទាំង ជួសជុល កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រេីនទៀត នៅតាម សួន ច្បារ សាធារណៈ តាមដងផ្លូវលាបថ្នាំរបាំងចែកផ្លូវ គំនូចរាចរណ៌ ។ល។ក្នុង គោលបំណង ត្រៀម ទទួល បងប្អូន ប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ ព្រះ រាជពិធីបុណ្យអុំទូក ទូកនាពេលខាងមុខនេះ ។
មន្ត្រី ជំនាញរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៦វិច្ឆិកានេះថា ដោយ មាន ការ យកចិត្តទុកដាក់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុម ការងារ ជំនាញ បាន ធ្វើ ការ ជួសជុល កែលម្អ សួន ច្បារ រង្វង់ មូល និង រូប សំណាក សម្តេច ព្រះ សង្ឃ រាជ ជួន ណាត ឱ្យ មាន សោភណ្ឌ័ភាព ឡេីងវិញ។
ជាក់ស្ដែងក្រុមការងារជំនាញមួយផ្នែករបស់ រដ្ឋបាល រាជនី ភ្នំពេញ បាន និង កំពុង មមាញឹក ធ្វើ ការ ជួសជុល កែលម្អ សួនច្បារ រង្វង់ មូល និង រូប សំណាក សម្តេច ព្រះ សង្ឃ រាជ ជួន ណាត ដែលត្រូវកោសឈូស លៀងសម្អាត ប៊ៀកបាញ់ថ្នាំសាជាថ្មីឱ្យមានសោភណ្ឌ័ភាពស្រស់ស្អាតឡេីងវិញ។
មន្ត្រីបន្តថា ការងារ ជួសជុល កែលម្អ នេះ បាន ចាប់ អនុវត្ត ពី ថ្ងៃ ទី ២៧ខែ តុលា ដែល នឹងត្រូវ បញ្ចប់ រួចរាល់ ក្នុងមួយសប្តាហ៏ ទៀត នេះ គឺរួចរាល់មុន ព្រះ រាជ ពិធី បុណ្យ អុំទូក ឆាប់ ៗនេះ ។
មន្ត្រី ជំនាញបានបញ្ជាក់ថា សួនច្បារ រង្វង់ មូល និង រូប សំណាក សម្តេចព្រះ សង្ឃរាជជូនណាត នេះ ក្រុមការងារធ្វើការជួសជុលសម្អាត កម្រាល ថ្ម បាយគ្រៀមបាតក្រោម ឈួសសម្អាតបង្កាន់ដៃ ប៊ៀកលៀបថ្នាំ ពណ៌ ស្ពាន់ និង ពណ៌ ទឹក មាស ដូចដេីមវិញ ។ ចំពោះក្បាច់ជេីងទម្រ កាំជណ្តេីរ សម្អាតបាញ់ថ្នាំចំណែកបាលង្គ័ ឆ័ត្រ រួត និង រូប សំណាក ក្រុម ការងារ លៀង សម្អាត ប៊ៀកកាវបិទស្ពាន់ បាញ់ ថ្នាំ ទ្រនាប់ និង បាញ់ ថ្នាំ ពណ៌ ស្ពាន់ ដូចដើម ទាំងអស់ ឡេីង វញ។
មន្ត្រី ជំនាញ ដដែល បញ្ជាក់ ថា ក្រុម ការងារ ជួសជុល កែលម្អ សួន ច្បារ រង្វង់ មូល និង រូប សំណាក សម្តេច ព្រះ សង្ឃ រាជ ជូន ណាត នេះ គឺក្រុមជាងដែលមានជំនាញ និង បទពិសោធន៍ របស់ ក្រុម អ្នក បច្ចេកទេស មក ពី សាលា រចនា របស់ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ។
គួររំលឹកដែរថា សួនច្បាររង្វង់ មូល និង រូប សំណាក សម្តេចព្រះសង្ឃរាជជូនណាត នេះ បានធ្វេីឡេីងកាលពីអំឡុងឆ្នាំ ២០០៧ នៅកន្លែងរូបសំណាកយក្សកាច់កចាស់រហូតមកដល់ពេល នេះរូបសំណាក មានអាយុកាលជិត២០ឆ្នាំ ហើយ ហេីយកន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏មានការជួសជុលលាបថ្នាំជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង