ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយនៅខណ្ឌសែនសុខ
ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាចោរឆក់កាបូបស្ពាយ ត្រូវបានកំលាំងល្បាត ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន នៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ ២នាក់ម្តាយកូន នៅចំណុចភ្លើងស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ ម៉ៅ ទី អាយុ១៩ឆ្នាំ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ សុខ សំអូន ស្នាក់នៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ យិន យ៉ារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ៖ សម្ភារៈជនរងគ្រោះបាត់បង់មានទូរស័ព្ទ២គ្រឿង។ ប្រាក់ចំនួន៧ម៉ឺនរៀល។ រីឯសម្ភារៈដហូត ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងទូរស័ព្ទ១គ្រឿង។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥:៥០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាក ឃ្លីក ព៌ណស ជិះគ្នា២នាក់ម្តាយកូន តាមបណ្តោយផ្លូវម៉ុងងរិទ្ធី ទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យជិះម៉ូតូ ម៉ាក Honda dream ព៌ណខ្មៅ គ្មានផ្លាកលេខ មានគ្នា២នាក់ ជិះពីក្រោយ ហើយបានឆក់កាបូបលុយជនរងគ្រោះតែម្តង បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញរហូតមកដល់សង្កាត់ទួលសង្កែទី២ ហើយត្រូកំលាំល្បាតខណ្ឌ&ប៉ុស្តិ៍ធ្វើកាឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៕