ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដឹកនាំថ្មីនៅស៉ីរី តែងតាំងរដ្ឋមន្រ្តីការបរទេស ចំពេលមានការជំរុញទំនាក់ទំនងអន្តរជាតិ

23


ក្រុងដាម៉ាស៖ទីភ្នាក់ងារព័ត៌មានផ្លូវការស៉ីរី SANA បានឱ្យដឹងថា អ្នកដឹកថ្មីនៅស៉ីរីបានតែងតាំងរដ្ឋមន្ត្រីការបរទេសម្នាក់ ខណៈដែលពួកគេកំពុងស្វែងរកការកសាងទំនាក់ទំនងជាអន្តរជាតិ ពីរសប្តាហ៍បន្ទាប់ពីផ្តួលរំលំរបបលោក Bashar al-Assad។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៤។
លោក Asaad Hassan al-Shibani ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ លោក Shibani អាយុ ៣៧ឆ្នាំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Damascus ហេីយពីមុនធ្លាប់ដឹកនាំនាយកដ្ឋាននយោបាយរបស់ក្រុមឧទ្ទាម ក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៉ីរី។ ប្រភពមួយនៅក្នុងរដ្ឋបាលថ្មីប្រាប់ Reuters ថាជំហាននេះកើតឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនស៉ីរី ក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិដែលនាំមកនូវសន្តិភាព និងស្ថិរភាព។
ក្រោមអ្នកដឹកនាំថ្មី លោក Ahmed al-Sharaa ដែលគេស្គាល់ថា Abu Mohammed al-Golani ប្រទេសស៉ីរី ឥឡូវនេះបានចូលរួមយ៉ាងសកម្ម ជាមួយគណៈប្រតិភូបរទេស រួមទាំងធ្វើជាម្ចាស់ផ្ទះទទួលបេសកជនស៉ីរីរបស់អង្គការសហប្រជាជាតិ និងអ្នកការទូតជាន់ខ្ពស់អាមេរិក។ លោក Sharaa បានបង្ហាញពីឆន្ទៈក្នុងការធ្វើទំនាក់ទំនងការទូតជាមួយបេសកជនអន្តរជាតិ ដោយនិយាយថា ការផ្តោតសំខាន់របស់លោកគឺលើការកសាងឡើងវិញ និងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ហេីយថាមិនចាប់អារម្មណ៍ក្នុងការចូលរួមជម្លោះថ្មីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង