ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌឫស្សីកែវចុះល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ពិសេសក្មេងទំនើង

56

ភ្នំពេញ ៖ តាមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជា ដើម្បីធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដោយសេចក្តីស្ងប់សុខ ។
នៅវេលាម៉ោង០០:០០នាទីដល់ម៉ោង ០៣:០០នាទី រំលងអធ្រាត្រ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានចុះត្រួតពិនិត្យកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលចេញល្បាតអនុវត្តនូវវិធានការទាំងនេះ អោយមានប្រសិទ្ឋិភាពខ្ពស់ ស្របកម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តរឹតបន្តឹងយកវិធានការជំនាញ និងវិធានការច្បាប់ ដើម្បីល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេសក្មេងទំនើង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជា ដល់មន្រ្តីដឹកនាំដោយលោកអធិការរង ផល មេសា ទទួលផែនការងារព្រហ្មទណ្ឌ ចុះល្បាត និងត្រួតពិនិត្យ ក្នុងមូលដ្ឋាន ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង