ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាព លើដំណាំស្រូវ ដែលជាដំណាំ យុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា

31


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន គូស រំលេចថា រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់ លើវិស័យ កសិ កម្ម ហើយផ្តល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរ អង្វែងសម្រាប់ កម្ពុជា។
បើកទំព័រការងារឆ្នាំថ្មី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បី ជជែកលើការងារពាក់ព័ន្ធនឹងវិស័យស្រូវអង្កររបស់កម្ពុជា។ ក្នុងជំនួប នោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្ករ និងការធ្វើ ពា ណិជ្ជកម្ម មានដូចជាឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយក ដ្ឋាន គយ និងរដ្ឋាករកម្ពុជា។
តាមរយៈជំនួបនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់់មួយរបស់ សម្តេច នាយក រដ្ឋមន្ត្រីទៅលើវិស័យស្រូវអង្ករ ដែលជាវិស័យមានសក្តានុពល មួយសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល គោល នយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាប ជូន សម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់ សហព័ន្ធ ស្រូវ អង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញ ស្រូវពី ប្រជា កសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវ អង្ករទៅ កាន់ ទីផ្សារអន្តរជាតិ។
សម្ដេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរ តួនាទីយ៉ាង សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការ អភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋា ភិបាលនៅតែផ្ដល់ អាទិ ភាព លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបាន គូស បញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រ ដំណាំ ស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាម រយ: ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់ បន្ថយ ថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រ វាក់ ផ្គត់ផ្គង់ ក្នុង ស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្ត សហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ ទីផ្សារ អន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះ បណ្ដាល ជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាព ផលិត ផល និងបង្កើនផលិតភាព ព្រមទាំង ជំរុញ ការផ្សព្វផ្សាយអំពី ការ វិវឌ្ឍ រីកចម្រើន នៃផលិត កម្ម ស្រូវ អង្ករ កម្ពុជា ឱ្យ បាន ទូលំទូលាយ ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួល បាន ចំណូល ៤១៣លានដុល្លារអាមេរិក។
ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៧។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់ អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៨៣,៩៨១តោន គិតជាទឹកប្រាក់ ចំនួន ២០៧.៥៥លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ា កាវ ចំនួន ១០៩,៤៤៨តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧លានដុល្លារ ទៅ កាន់ ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស បាន បរិមាណ ចំនួន ១១៣,៧៩២តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤លាន ដុល្លារ និងទៅកាន់គោលដៅ ៣១ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨, ៣៤១តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤លានដុល្លារ។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥ភាគរយ ប្រភេទអង្ករស ធម្មតា ២០.១០ភាគរយ អង្ករចំហ៊ុយ ២.៩៥ភាគរយ អង្ករសរីរាង្គចំនួន ១.៨១ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៩ភាគរយ។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤,៦៤២,៥១១តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១,៣៧៨.៧៣លានដុល្លារ សហ រដ្ឋ អាមេរិក។ ក្នុងនោះ៨៨ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការ បញ្ជាក់ ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង