ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅសហរដ្ឋអាមេរិក កើនដល់ ២៤នាក់

19

Los Angeles៖ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏សម្បើមអស្ចារ្យដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានកើនដល់ ២៤នាក់ហើយ គិតត្រឹមកាលពី ថ្ងៃអាទិត្យ ទី១២ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានមុនពេលខ្យល់បក់ខ្លាំងត្រូវបានរំពឹងថាអាចនឹងមកដល់ឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅក្នុងទីក្រុង Los Angeles ៦ថ្ងៃជាប់ៗគ្នាកាលថ្ងៃអាទិត្យ ដោយបានលេបត្របាក់ផ្ទះសម្បែង និងបន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានផ្ទះស្នាក់នៅ។ ក្រុមអ្នកពន្លត់អគ្គិភ័យវិញ កំពុងប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃឈ្មោះ Palisades Fire ដែលកំពុងឆេះរាលដាលសំដៅទៅរកតំបន់ Brentwood និងតំបន់ San Fernando Valley ដែលមានដង់ស៊ីតេប្រជាជនច្រើន។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានព្រមានថាស្ថានការណ៍អាចនឹងកាន់តែអាក្រក់ឡើង និងអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស នៅចំពោះមុខការព្រួយបារម្កពីខ្យលបក់ខ្លាំងដែលមានល្បឿនដល់ទៅ ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅប៉ុន្មានថ្ងៃខាងមុខ ដោយស្ថានការណ៍គ្រោះថ្នាក់អាចនឹងត្រូវបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃឈ្មោះ Palisades Fire បច្ចុប្បន្ន បានឆាបឆេះដោយបង្កការបំផ្លិចបំផ្លាញលើផ្ទៃដី ៩៥០០ហិកតា ហើយអាជ្ញាធរកំពុងគ្រប់គ្រងភ្លើងឆេះព្រៃនេះបាន១១ភាគយ។ ចំណែក ភ្លើងឆេះព្រៃឈ្មោះ Eaton Fire ក្នុងតំបន់ Altadena ត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យគ្រប់គ្រងបាន ២៧ភាគរយ រីឯមនុស្សជាង ១០០ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង