អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ
ភ្នំពេញ៖អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលីស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕