ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛ ក្នុងមួយគីឡូ

24


​បន្ទាយមានជ័យ​៖​ លោក​ ឃឹម​ ហ្វីណង់​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងកាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ​២០២៥ថា៖ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូ សម្រាប់ស្រូវសើមទិញនៅទីវាល។
លោក​ ឃឹម​ ហ្វីណង់​ បានបញ្ជាក់ថា​ សង្ឃឹមថាព័ត៌មានមួយនេះនឹងអាចបង្កើនទំនុកចិត្តបន្ថែមទៀតដល់បងប្អូនកសិករយើង ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តងាកមករួមគ្នាផលិតស្រូវសែនក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។
សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ៕ដោយ​៖ សំរិត

អត្ថបទដែលជាប់ទាក់ទង