ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និមន្តព្រះសង្ឃ ១៤អង្គសូត្រមន្តរំដោះគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថី ៦០ម៉ែត្រ

30

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ និង រដ្ឋបាលខណ្ឌមានជ័យ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃ ១៤អង្គ ធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ដែលកន្លងទៅនេះនៅលើមហាវិថី ៦០ម៉ែត្រ ជារឿយៗតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួសជាបន្តបន្ទាប់ ។

   មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិង លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ រួមទាំងមន្ត្រីរាជការសាលាខណ្ឌទាំងពីរជាច្រើននាក់ ប៉ូលីស ប៉េអឹម បាននិមន្តព្រះសង្ឃ ១៤អង្គ ធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ។

  មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់បន្តថា មូលហេតុដែលរដ្ឋបាលខណ្ឌដង្កោនិងរដ្ឋបាលខណ្ឌមានជ័យរួមគ្នានិមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ដោយសារតែកន្លងទៅនៅលើមហាវិថី ៦០ម៉ែត្រនេះ ជារឿយៗតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួសជាបន្តបន្ទាប់ ។

  ជាមួយជាមួយគ្នានេះក្នុងនាមអាជ្ញាធរខណ្ឌដង្កោ សូមសំណូមពរប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរយានយន្តគ្រប់ប្រភេទសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយកត្តាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតទាបបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង